កន្សែងសើម BIPPI Premium
កម្រាស់ក្រាស់ពិសេស និងទន់ល្មឿយ ស័ក្តិសមបំផុតសម្រាប់ជូតសម្អាតដៃ មាត់ និងការផ្លាស់ប្តូរខោទឹកនោម
|
កន្សែងសើមលំដាប់ប្រីមៀមសម្រាប់ទារករបស់ bippi ត្រូវបានកែច្នៃឡើងឱ្យមានកម្រាស់កាន់តែក្រាស់ និងស្វិតមាំល្អ ដែលធានាបាននូវភាពធន់ក្នុងការប្រើប្រាស់ ដោយមិនប៉ះពាល់ដល់ភាពទន់ល្មើយនោះឡើយ។ កន្សែងសើមទាំងនេះត្រូវបានរចនាឡើងដើម្បីសម្អាត ផ្តល់សារធាតុចិញ្ចឹម និងការពារស្បែកដ៏ទន់ខ្សោយរបស់ទារក។ ឆ្លងកាត់ការធ្វើតេស្តផ្នែកសើរស្បែក (Dermatologically tested) និងមិនបង្កឱ្យមានប្រតិកម្មអាឡែស៊ី (Hypoallergenic) កន្សែងសើម bippi ផ្តល់នូវដំណោះស្រាយប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាព និងជួយឱ្យស្បែកទារកមានភាពធូរស្រាល សម្រាប់ការថែទាំស្បែកទារករបស់អ្នក។
ធាតុផ្សំដែលមានសុវត្ថិភាពរបស់យើង និងមុខងាររបស់វា
ផ្សំឡើងដោយ
- កន្សែងសើមកម្រាស់ក្រាស់ 80gsm មានផ្ទៃគ្រើមបែប 3D
- ទឹកស្អាតបរិសុទ្ធតាមប្រព័ន្ធចម្រោះ EDI
- សារធាតុ ស៊ីលីថល (Xylitol)
- សារធាតុចម្រាញ់ចេញពីឫសឈើ
- ទឹកចម្រាញ់ចេញពីស្លឹកប្រទាលកន្ទុយក្រពើ
- វីតាមីន E
អត្ថប្រយោជន៍
- ក្រាស់ ស្វិតមាំ និងទន់ល្មើយ ងាយស្រួលក្នុងការសម្អាត
- មានសុវត្ថិភាពខ្ពស់
- សារធាតុសម្អាតពីធម្មជាតិ និងមានសុវត្ថិភាពខ្ពស់
- ជួយឱ្យស្បែកទន់ និងបង្កើនភាពភ្លឺថ្លាដល់ស្បែក
- ប្រឆាំងការរមាស់រមាស់ ជួយឱ្យស្បែកទន់ត្រជាក់
- សារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្តល់សំណើមដល់ស្បែក
ការណែនាំអំពីការប្រើប្រាស់
ស័ក្តិសមសម្រាប់ទារកទើបនឹងកើត និងគ្រប់វ័យ។ បើកគម្រប រួចបកស្ទីកគ័រខាងក្នុងចេញដើម្បីប្រើប្រាស់។ បិទគម្របឱ្យជិតល្អរាល់ពេលប្រើប្រាស់រួច ដើម្បីរក្សាសំណើម។ រក្សាទុកក្នុងសីតុណ្ហភាពបន្ទប់។
ការប្រុងប្រយ័ត្ន
- រក្សាទុកឱ្យឆ្ងាយពីដៃកុមារ
- សម្រាប់ប្រើប្រាស់ខាងក្រៅរាងកាយតែប៉ុណ្ណោះ
- សូមកុំបោះចោលទៅក្នុងបង្គន់
- រក្សាទុកឱ្យឆ្ងាយពីពន្លឺព្រះអាទិត្យ និងកម្តៅ
- កាលបរិច្ឆេទផុតកំណត់៖ សូមមើលកាលបរិច្ឆេទដែលបានបោះពុម្ពនៅលើចំហៀងកញ្ចប់។